សង្គម

ដើម្បីតែការងារមួយមុខ ឯកឧត្ដម ហ៊ុន ម៉ាណែត និងភរិយា ត្រូវបង្ខំចិត្តឃ្លាតពីកូនៗមួយរយៈ

នៅក្នុងកាលៈទេសៈដ៏តានតឹងដោយសារតែផ្ទុះរលកថ្មីនៃជំងឺកូវីដ១៩ នេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រមុខរាជរដ្ឋភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ ហើយអ្នកដែលពាក់ព័ន្ធ និងត្រូវចំណាយកម្លាំងកាយ ចិត្តច្រើន ។

តួយ៉ាង បើយោងតាមសារខ្លី មួយដែលបង្កប់ដោយអត្ថន័យចាក់ដោតរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត បានបង្ហាញថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្ដមផ្ទាល់ ព្រមទាំងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលជាភរិយា មិនមានពេលវេលាគ្រប់គ្រាន់ នៅជុំគ្នាជាមួយកូនៗឡើយ ហើយបានឃើញមុខកូនតាមតែរយៈទូរស័ព្ទប៉ុណ្ណោះ ។

ដូចដែលយើងបានឃើញស្រាប់ហើយថា ក្នុងអំឡុងពេលនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត រួមទាំងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី បាន និងកំពុងបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមមុខ ជាមួយជនរងគ្រោះដោយសាររោគរាត្បាតកូវីដ១១៩ ស្ទើតែរកពេលសម្រាកគ្មាន ។
ខាងក្រោមនេះគឺជាសារខ្លីរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ៖

“យប់មិញកូនស្រីទី២ បានវីដេអូខលមក សួរថាប៉ានិងម៉ាក់ បាត់ទៅណា បានអត់ឃើញមកជួបកូននិងអូនសិទ្ធ ច្រើនថ្ងៃហើយ?
ដោយសារតម្រូវការការងារពេលនេះ ប៉ានិងម៉ាក់មិនទាន់អាចជួបកូនៗដោយផ្ទាល់ឬនាំកូនដើរលេងបានទេ បានត្រឹមតែជួបតាម វីដេអូខលសិន… ប៉ានិងម៉ាក់សន្យាថា ពេលកិច្ចការបានចប់ស្រួលបួលនឹងទៅជួបកូនភ្លាម…

ខ្ញុំគិតថាបងប្អូនជាច្រើន ប្រាកដជាយល់ពីអារម្មណ៍មួយនេះ ជាពិសេសបងប្អូនក្រុមគ្រូពេទ្យជួរមុខនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

សូមបងប្អូនទាំងអស់អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ”។