ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង បេីទោះបីជាជីវភាពមានការខ្វះខាតខ្លាំង និងមិនមានសម្លៀកបំពាក់សមរម្យដូចគេពិតមែន តែក្មេងប្រុសរូបនេះមិនបានបោះបង់ចោលការសិក្សានោះទេ
ដែលតែងតែមករៀនទៀងទាត់ជារៀងរាល់ថ្ងៃ រហូតធ្វើឲ្យគ្រូបន្ទុកថ្នាក់មានក្តីអាណិតអាសូរជាខ្លាំង ក៏បានចែករំលែកនូវសកម្មភាពដ៏កំសត់នេះជូនដល់មហាជនលេីបណ្តាញសង្គមហ្វេសប៊ុក
ក្នុងគោលបំណងស្វែងរកជំនួយពីសប្បុរសជនដេីម្បីជួយដល់រូបគាត់។ដោយឡែក បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ណី សុភី ត្រូវជាគ្រូបន្ទុកថ្នាក់ក្មេងប្រុសខាងលេីនេះបានមានការបញ្ជាក់ឲ្យដឹងថា៖
«បើឃើញពីស្ថានភាពគ្រួសារសិស្សឈ្មោះ អាយ បញ្ញា ផ្ទាល់បានដឹងថាវាសង្វេកប៉ុនណា ផ្ទះដីស្បៀងអាហារប្រចាំថ្ងៃគឺគ្មាន តែតស៊ូដើរមករៀនមិនដែលខានទេ ពេលខ្លះមករៀនអត់បានបាយហូបក៏មាន ខ្ញុំជាគ្រូផ្ទាល់តែងតែទិញចំណីឲ្យហូបស្ទើររាល់ថ្ងៃ ប៉ុន្តែមិនបានគ្រប់គ្រាន់នោះទេ ដោយសារខ្ញុំមានជីវភាពគ្រួសារមិនធូរធារដែរទេ។
ចំណែកសម្ភារ:សិក្សាខ្ញុំជួយរហូតពេលកន្លងមកតាងនាមខ្ញុំជាគ្រូបន្ទុកថ្នាក់ផ្ទាល់ សូមធ្វើការអំពាវនាវដល់បងប្អូនសប្បុរសជួយជាសម្ភារ:សិក្សាក្ដី កង់ក្ដី ថវិកាក្ដី សម្លៀកបំពាក់ក៏ដោយដើម្បីឲ្យគាត់បានរៀនសូត្រនឹងគេ
ខ្ញុំសង្ឃឹមលើស្មារតីបងប្អូនក្នុងបណ្ដាញសង្គមfb ជួយចែករំលែកផង អរគុណ»។ សូមជម្រាបថា ក្មេងប្រុសរូបនេះជាសិស្សនៅសាលាបឋមសិក្សាដំណាក់ថ្មី ដែលមានទីតាំងស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ប្រភព៖ ហ្វេសប៊ុក
