សង្គម

ប្រយ័ត្នបំផុត!លោកជំទាវ ឱ វ៉ណ្ណឌីន បញ្ជាក់ច្បាស់ៗ វីរុសបំប្លែងថ្មីជាមធ្យមចម្លងពី ៦-៧ នាក់ ក្នុងពេលតែមួយ

យោងតាមសន្និសីទសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ជាមធ្យមការចម្លងដែលគេរកឃើញ ៦ ទៅ ៧នាក់ក្នុងពេលតែមួយ ដែលជាការសិក្សាជាទូទៅនៅក្នុងស្ថានភាពនេះ។ បើយើងប្រៀបធៀបពីការចម្លងរបស់វីរុសមុនៗដែលមិនមែនជាវីរុសបំប្លែងថ្មីនេះគឺមានប្រហែលជា ៣ ទៅ ៤ នាក់ប៉ុណ្ណោះ។

លោកជំទាវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ដូច្នេះសូមបងប្អូនលោកមេត្តាជ្រាប ដល់ពេលឥឡូវនេះឈានចូលជិតមួយខែហើយ ក្រៅពីហេតុការថ្ងៃទី១៩ កុម្ភៈ យើងរកឃើញ ៣១ករណី រហូតមកដល់ថ្ងៃទី២៤ កុម្ភៈគឺយើងរកឃើញ ៦៥ករណី ដូច្នេះមានន័យថាវាកើនឡើង។

ដោយលោកជំទាវមើលឃើញពីថ្ងៃទី១៩ មកដល់ថ្ងៃទី២៤នេះ ប្រជាពលរដ្ឋហាក់បីនៅតែធ្វើដំណើរចរាចរណ៍សកម្មជាទីបំផុត បើទោះបីជាមានការអំពាវនាវក៏ដោយ ក៏ការកាត់បន្ថយ និងការចល័តគឺមិនមាននរណាអនុវត្តទេ អ្នកដែលទៅហាងនៅតែសម្រុកទៅ អ្នកដែលជួបជុំគ្នានៅតែសម្រុកជួបជុំគ្នា អ្នករៀបចំពិធីនៅតែរៀបចំពិធី ដូចជា ពិធីការ ពិធីឡើងផ្ទះ ពិធីជួបជុំ។

ហើយលោកជំទាវបានបន្ថែមថា បន្ទាប់មកទៀតអ្វីដែលជាហេតុការក្រសួងសុខាភិបាល ក៏ដូចជាសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងលោកបានដាក់ចេញ នៅពេលដែលយើងមានហេតុការ ៦៥ករណីនេះ ដោយប្រាប់ទៅកាន់ប្រជាពលរដ្ឋថាបើមិនចាំបាច់ទេគឺ នៅផ្ទះ ហើយត្រូវកាត់បន្ថយរាល់ការចល័ត និងហាមទីតាំងមួយចំនួនដែលរកឃើញដូចជាខេត្តកណ្ដាល ព្រះសីហនុនេះ លោកបានបញ្ជាឱ្យបិទការចេញចូលផងដែរ។

នៅពេលនោះយើងសង្កេតឃើញថា ករណីគឺធ្លាក់ចុះពី៦៥ករណី មកនៅ ៤០ជាង ៣០ជាង ហើយថ្ងៃទី២៨នេះគឺនៅសល់តែ១៥ករណីនោះទេ រួចហើយឡើងបន្តិចមកវិញ នេះក៏ដោយសារបុគ្គលមួយចំនួនមិនខ្វល់ខ្វាយ ដែលជាមូលហេតុចម្បងធ្វើឱ្យវីរុសចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់កាន់តែមានការកើនឡើងរហូតមកដល់ថ្ងៃទី០៨ មីនា យើងបន្តរកឃើញ ៤៩ករណី ដល់ថ្ងៃទី២៤ យើងរកឃើញ ៦៤ករណីតែម្ដង។

ដូច្នេះក្រសួងនៅតែបន្ដអំពាវនាវជាថ្មីម្ដងទៀត ក្រោយពីមានការស្លាប់របស់បុរសម្នាក់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ហើយនឹងសាររបស់សម្ដេចបានដាក់ចេញទៅម្តងទៀត ដោយសង្កេតឃើញថា តាមផ្លូវទើបតែមានសភាពស្ងាត់។