មហាជន ពិសេសអ្នកចូលរួមពិធីមង្គលការមួយនៅខេត្តតាកែវ មានការភ្ញាក់ផ្អើល និងបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងថា អន្ទិត សោភ័ណ្ឌ កក្កដា វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
អន្ទិត សោភ័ណ្ឌ កក្កដា បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ថា ៖ ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុ.កមេ.រោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…
ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យា.បាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ…
សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិត និង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។ មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry»។
ជុំវិញរឿងនេះ អ្វីជាការចាប់អារម្មណ៍នោះ ស្រាប់តែគណនីហ្វេសប៊ុកឈ្មោះNop Shopy បានស្ក្រីនសតសាររបស់លោកសោភ័ណ្ឌ កក្កដា អមដោយCaptionបញ្ជាក់នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នោះថា «អ្នកពាក់ព័ន្ធក្នុងពិធីមង្គលការកាលពីថ្ងៃទី១២ ខែមីនា នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កន្លងមកនេះ អ្នកចូលរួមពិធីទាំងអស់ ពេលនេះបុគ្គលអ្នកកំដរកូនកំលោះគាត់Positive ផ្ទុកមេរោគCovid19 ហើយ #សូមបងប្អូនអ្នកពាក់ព័ន្ធទាំងអស់_សូមទៅពិនិត្យសុខភាព និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល»។
ងាកមកតារាសម្ដែងអាណារ៉ូស ដែលធ្លាប់ស្និទ្ធស្នាលជាមួយអន្ទិតកក្កដា នាពេលកន្លងមកនោះ នៅយប់ថ្ងៃដដែល បានចេញមុខអះអាងភ្លែតថា «ខ្ញុំអត់ដែលបានជួបស្រីដារយៈពេល១ខែពេញហើយដោយសារតែប្រដៅមិនស្តាប់ ហើយឈប់ឆាតសួររឿងបុគ្គលម្នាក់នឹងទៀតចាស សូមអរគុណសូមជម្រាបលាតែយ៉ាងណាក៏នៅតែអាណិតជូនពរសំណាងល្អហើយឆាប់ជា»។
គួរបញ្ជាក់ថា ក្នុងពេលទៅចូលរួមពិធីមង្គលការនោះ លោកសោភ័ណ្ឌ កក្កដា ក៏បានថតវីដេអូបង្ហោះចូលទៅក្នុងបណ្ដាញសង្គមទីកតុករបស់ខ្លួនផងដែរ។