សង្គម

រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ ៤២៣ នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ ២០ នាក់​បន្ថែម​ទៀត

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជា ​បាន​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២៣ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូល​ពី​បរទេសចំនួន ៦៧ នាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ២០ នាក់ ខណៈមានអ្នកជាសះ​ស្បើ​យចំនួន ​៥៤១ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៨៤២៦២ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៧៨៩៧២នាក់
– អ្នកស្លាប់មានចំនួនសរុប ១៦៥៤ នាក់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ៖