ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍នូវរូបភាពដ៏គួរឱ្យសង្វែគជាច្រើនសន្លឹក
បង្ហាញពីសកម្មភាពរបស់លោកតាវ័យចំណាស់ម្នាក់ ស្ថិតនៅក្នុងវ័យ ៨២ ឆ្នាំទៅហើយ
តែបែរជាមកបណ្តើរកង់ចាស់មួយត្រុកៗដើររើសអេតចាយនៅតាមដងផ្លូវ ដើម្បីយកទៅលក់គ្រាន់នឹងបានលុយចិញ្ចឹមក្រពះ។
តាមរយៈគណនីហ្វេសប៊ុករបស់នារីម្នាក់ ដែលមានឈ្មោះ អ្នកនាង តូច បានបង្ហោះរូបភាពអមដោយសារថា «អាសូរខ្លាំងណាស់ លោកតា ទេព សុខ អាយុ ៨២ ឆ្នាំ មានមុខរបររើសអេតចាយ
នៅគីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងមួយថ្ងៃគាត់រកប្រាក់បាន ១០០០៛ ទៅ ២០០០៛»។
បន្ទាប់ពីបានឃើញនូវរូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពដ៏កម្សត់នេះហើយ មហាជនមានក្ដីរំជួលចិត្តអាណិតអាសូរដល់លោកតា ទេព សុខ
ជាខ្លាំង រហូតដល់មានប្រិយមិត្តមួយចំនួនចង់ទៅស្គាល់ និង ជួបលោកតា ដើម្បីផ្តល់ជាលុយកាក់បន្តិចបន្ទួចជូនលោកតា
ក្នុងន័យជួយសម្រាលទុក្ខលំបាក ដែលលោកតាកំពុងតែជួបប្រទះនេះ៕
ប្រភពអត្ថបទ៖ ប្រជាប្រិយ