ស្ត្រីម្នាក់ដែលមានមុខរបរធ្វើក្រចកនិងលក់ដូរគ្រឿងសំអាងមានវិជ្ជមានកូវីដ១៩។
ការរកឃើញនេះគឺនៅរសៀលថ្ងៃទី១៤ ខែមីនា ស្ថិតក្បែរផ្សារ(ចាម)ផ្លូវ៣៦៩ភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បាននិយាយថា ទីតាំងខាងលើគឺសម្បូរទៅដោយស្រីៗទៅធ្វើក្រចកសឹងរាល់ថ្ងៃហើយមិនដឹងថាមានស្ត្រីប៉ុន្មានអ្នកដែលឆ្លង។
អ្នកផ្សារបាននិយាយថា កាលពីអំឡុង៣ថ្ងៃមុនគេឃើញស្ត្រីធ្វើក្រចកបានទៅទិញថ្នាំពេទ្យនៅឃ្លីនិកមួយកន្លែងក្បែរផ្សារ(ចាម)នេះ។ ដូច្នេះនឹងអាចមានអ្នកពាក់ព័ន្ធច្រើនពិសេសគឺស្ត្រីតែម្តង។
គួរបញ្ជាក់ថា នេះជាទីតាំងចំនួន១៩ហើយដែលជាប់ពាក់ព័ន្ធទៅនិងការរកឃើញមានអ្នកវិជ្ជមានកូវីដ១៩និងត្រូវធ្វើចត្តាឡីសក័។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ពីជំងឺដ៏សាហាវនេះ។ ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននោះគឺ៣កុំ ៣ការពារ។
ប្រភពអត្ថបទ៖ កម្ពុជាថ្មី