សង្គម

ពេលនេះសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ កំពុងដុតដៃដុតជើង ស្រាវជ្រាវអ្នកពាក់ព័ន្ធជាមួយ លោក កក្កដា សុភ័ណ្ឌ ក្រោយលោកបានទៅចូលរួមមង្គការមួយនៅផ្សារអង្គសឹង្គ…

នៅយប់ថ្ងៃទី១៤ ខែមីនា លោកសោភ័ណ្ឌ កក្កដា បានបង្ហោះលើបណ្តាញសង្គមហ្វេសបុករបស់លោក ថាបានឆ្លងជំងឺកូវីដ១៩ អ្នកដែលពាក់ព័ន្ធនឹងលោកឆាប់ទៅពិនិត្យសុខភាពខ្លួនជាបន្ទាន់ ។

សមត្ថកិច្ចពាក់ព័ន្ធនៅខេត្តតាកែវ កំពុងដុតដៃដុតជើង ស្រាវជ្រាវអ្នកពាក់ព័ន្ធជាមួយ លោក កក្កដា សុភ័ណ្ឌ ក្រោយរកឃើញកើតជំងឺកូវីដ ពិសេសមង្គលការមួយនៅផ្សារអង្គសឹង្គ ស្រុកសំរោង។

នេះជាសារទាំងស្រុងរបស់ កក្តដា សុភ័ណ្ឌ ៖ ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន ។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ និង ពង្រឹងស្មារតីឱ្យបានល្អ រងចាំការព្យាបាល ។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វា

ជារឿងមិនល្អទេ សុខចិត្តឱ្យអ្នកទាំងអស់គ្នាជេរខ្ញុំ… សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខឱ្យ… សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឱ្យស្តាយក្រោយដូចខ្ញុំ។ប្រភព៖Sea Seakleng សៀ សៀកឡេង