សង្គម

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកា ទៅដល់គ្រួសារលោក ឡៅ វណ្ណា ដែលបាន ស្លា ប់ ដោយសារជំងឺកូវីដ១៩ ក្នុងទឹកប្រាក់ចំនួន…

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកថវិកា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃ

ស ព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០ នាទីព្រឹក ដោយសារជម្ងឺ កូវីដ-១៩ ជន្មាយុ ៥០ឆ្នាំ ។

ក្នុងនាមឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោក ឡៅ វណ្ណា បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

លោក ឌី រ័ត្នខេមរុណ បានបន្តទៀតថា សូមកុំមានក្តីបារម្ភអំពីជីវភាពគ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ ទៅលោកអភិបាលខណ្ឌ ជួយពិនិត្យថែទាំ និង សម្រួលដល់ស្ថានភាពជីវភាពគ្រួសារ ស ព ឲ្យបានសមរម្យផងដែរ ។

អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តល់ជូនដល់គ្រួសារ ស ព លោក ឡៅ វណ្ណា នាពេលនោះ រួមមាន ថវិកាចំនួន៥,០០០,០០០៛ និង អង្ករ ៨បាវ ស្មើ ២០០គីឡូក្រាម៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK