សង្គម

បន្ទាន់! បុគ្គលិកបម្រើការងារនៅហាង «Metro Azura TK» ២នាក់ វិជ្ជមានកូវីដ១៩

(ភ្នំពេញ)៖ បុគ្គលិកបម្រើការងារនៅហាង «Metro Azura TK» ចំនួន២នាក់ ត្រូវបានតេស្តរកឃើញកើតជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ ចុះយកទៅកាន់កន្លែងព្យាបាល នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

មន្រ្តីសាលាខណ្ឌទួលគោកបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលិកទាំង២រូបនេះ មានការសង្ស័យឆ្លងពីតារាចម្រៀង សុគន្ធ នីសា ដែលបានចូលទៅក្នុងហាង។ បុគ្គលិកទាំង២នាក់នេះជានារីមានអាយុ១៩ឆ្នាំ និង២៧ឆ្នាំ រស់នៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងខណ្ឌទួលគោក។

យោងតាមព័ត៌មានពីអាជ្ញាធរ បានបញ្ជាក់ថា តារាចម្រៀង សុគន្ធ នីសា ធ្លាប់បានចូលទៅក្នុងហាងនេះ។ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះយកសំណាកមនុស្ស ៥០នាក់ ក្នុងនោះមានស្រី២៦នាក់ ដែលបម្រើការងារក្នុងហាង និងជាអ្នកពាក់ព័ន្ធ៕ ប្រភព៖ freshnews