សង្គម

ក្តៅៗមុននេះបន្តិចកក្តដា សុភ័ណ្ឌ ប្រាប់ថាបានឆ្លងកូវីដ-១៩ ក្រោយលទ្ធផលចេញមិញៗនេះ

នៅយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ មុននេះបន្តិច កក្តដា សុភ័ណ្ឌ បានបង្ហោះសារថា ខ្លូនបាមឆ្លងកូវីដ-១៩ ហើយពេលនេះ ។

នេះជាសារទាំងស្រុងរបស់ កក្តដា សុភ័ណ្ឌ ៖ ខ្ញុំកក្កដា សោភណ្ឌ័ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…

ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹង ពង្រឹងស្មារតីអោយបានល្អ រងចាំការព្យាបាល ។

សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេស វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេខ្ញុំ…

សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត នឹង ស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ។

#មណ្ឌលសុខភាពចាក់អង្រែ #COVID19 #Sorry