សង្គម

កក្កដា សុភ័ណ្ឌ ថា ឥឡូវនេះ ខ្ញុំបានមកដល់មណ្ឌលសុខភាពចាក់អង្រែហើយ មកពីមានការសង្ស័យលើខ្លួនឯង បានយក…

ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក កក្កដា សុភ័ណ្ឌ នោះ។ ហើយពេលកន្លងទៅលោក មានរឿងដ៏ផ្ទុះ​ក​ក្រើកមួយ ពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ទោះជាយ៉ាងណាក្តី លោកក៏តែងតែបង្ហាញនូវសកម្មភាពសប្បុរសធម៌ញឹកញាប់ផងដែរ តាមចិត្តជ្រះថ្លារបស់លោកចំណែកម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក អមសារខ្លីមួយថាមកពីមានការសង្ស័យលើខ្លួនឯង បានយកសំណាកទៅពិនិត្រ…. ស្អែកបានដឹងលទ្ធផល យ៉ាងណាសង្ឃឹមថាគ្រាន់ថា

ឈឺក្តៅខ្លួន គ្រុនធម្មតាទៅចុះ.. …..បងប្អូនដែលមានការសង្ស័យ ឬ បានជួបជុំកន្លងមក.. ហើយមានអាការមិនទុកចិត្ត ប្រញាប់ទៅយកសំណាកពិនិត្រ ដើម្បីចូលរួមទប់ស្កាត់ Covid-19 ទាំងអស់គ្នា… សុំជូនពរខ្លួនឯង កុំអោយមានអីកើតឡើង ! #មណ្ឌលសុខភាពចាក់អង្រែស្រាប់តែព្រឹកនេះ នាថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ កក្កដា សុភ័ណ្ឌ បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបញ្ជាក់ច្បាស់ៗថា “ឥឡូវនេះ ខ្ញុំបានមកដល់មណ្ឌលសុខភាពចាក់អង្រែហើយខ្ញុំសុខសប្បាយទេបងប្អូន អរគុណទាំងខាងពេទ្យ

ខាងក្រសួងសុខាភិបាល និង ថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដែលលោកបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កូនចៅ ដែលពេលនេះ ខ្ញុំកំពុងចាំយកសំណាកទៅពិនិត្រ ដើម្បីចាំលទ្ធផល នៅល្ងាចនេះ និងបានរៀបចំរួចជាស្រេច ក្នុងបន្ទប់សម្រាក គឺមានផាសុខភាព មានខ្យល់អាកាសល្អ ខ្ញុំប្តេជ្ញាចិត្តថានឹងចាំយកលទ្ធផលនៅទីនេះ”៕