យោងតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចុះផ្សាយថា ថ្ងៃទី ១៤ មិនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១នាក់ ឆ្លងសហគមន៍ទាំងអស់ និងមានជាសះស្បើយ ២៤នាក់។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន ១៣០៥នាក់ ចំនួនសំរាកពេទ្យ ៦៥៦នាក់ និងចំនួនជាសះស្បើយសរុបកើន ៦៤៧នាក់ និងស្លាប់សរុប ១នាក់។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ យើងបានធ្វើតេស្តចំនួន 580,539 ស្មើនឹង 34555 ក្នុង១លាន នាក់។
គួរបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។
យ៉ាងណាមិញ យើងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ ប្រសិនបើបងប្អូនមានអការសង្ស័យ សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ឬ ០១២ ៨៣៦៨៦៨។