នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ថ្មី មានចំនួន ៤១ នាក់ទៀត សុទ្ធតែអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ក្នុងនោះដែរក៏មានអ្នកដែលជាសះស្បើយបន្ថែមទៀតចំនួន ២៤ នាក់ ផងដែរ ។
នាព្រឹកនេះដែរ ក្រុមគ្រូពេទ្យក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយសរុបចំនួន ២៤នាក់ ដែលក្នុងនោះមាន១១នាក់ នៅរាជធានីភ្នំពេញ និង១៣នាក់ នៅខេត្តព្រះសីហនុ។ បច្ចុប្បន្នពួកគាត់ត្រូវបានអនុញ្ញាតិឲ្យចេញពីមន្ទីពេទ្យហើយ។
គិតត្រឹមថ្ងៃនេះដែរ ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៧៩២ នាក់ហើយ ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១៣០៥ នាក់ និងបានព្យាបាលជាសះស្បើយសរុប ៦៤៧ នាក់រួចមកហើយ។