សង្គម

ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ អាជ្ញាធរខេត្តកែប ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ពលរដ្ឋ ៣ទីតាំង ចាប់ពីថ្ងៃទី១៤ ខែមីនាតទៅ

អាជ្ញាធរខេត្តកែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលចូលមកក្នុងខេត្តនេះចំនួន ៣ ទីតាំង ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលនៅបន្តពីព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នោះមក។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៤ ខែមីនានេះ បានបង្ហាញទីតាំងត្រួតពិនិត្យទាំង ៣ នោះរួមមាន៖

* ទីតាំងទី១៖ លើផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចក្បែររោងចក្រពូចិន ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

* ទីតាំងទី២៖ លើផ្លូវខេត្តលេខ ១៣៣២ ត្រង់ចំណុចក្បែរស្ពានដែក (ព្រំប្រទល់ស្រុកដំណាក់ចង្អើរ ជាមួយស្រុកកំពង់ត្រាច ខេត្តកំពត) ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ។

* ទីតាំងទី៣៖ លើផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចប្រសព្វក្បែរផ្លូវចូលវត្តកំពង់នង់ (ព្រំប្រទល់ក្រុងកែប ជាមួយស្រុកទឹកឈូ ខេត្តកំពត) ស្ថិតក្នុងសង្កាត់អូរក្រសោរ ក្រុងកែប៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប៖