សង្គម

លោកជំទាវ ហ៊ុន ស៊ីណាត ពោលពាក្យបែបនេះក្រោយឃើញ សុវណ្ណ រិទ្ធី បកស្រាយទាំងទឹកភ្នែករឿងជាមួយភរិយា ដោយលោកជំទាវថា… (មានវីដេអូ)

នៅមុននេះបន្តិច លោក សុវណ្ណ រិទ្ធី បានចេញវីដែអូនិយាយទាំងទឹកភ្នែកជុំវិញបញ្ហាក្នុងគ្រួសាររវាងលោក និងភរិយា ដោយប៉ុន្មានថ្ងៃនេះខាងភរិយារបស់លោកហាក់ចង់បញ្ចេញនៅរឿងរ៉ាវមួយចំនួនទាក់ទងនឹងអ្នកទី ៣ តែយ៉ាងណា លោក សុវណ្ណ រិទ្ធី បានមកបញ្ជាក់ថានេះគ្រាន់តែជាការយល់ច្រលំទេ ហើយនារីម្នាក់នោះគ្រាន់តែជាមិត្តភក្តិរបស់លោកប៉ុន្នោះ។

លោក សុវណ្ណ រិទ្ធី បានសុំអោយភរិយារបស់លោកឈប់បើកកកាយរឿងក្នុងគ្រួសារនៅលើបណ្តាញសង្គមទៀតទៅ លោកសុំអង្វរ មានបញ្ហាអ្វីដោះស្រាយជាមួយលោក ហើយលោកនៅតែនិយាយថាលោកស្រលាញ់ភរិយាណាស់ ហើយអាណិតព្រោះភរិយារបស់លោកមានជំងឺប្រចាំកាយ ហើយណាមួយត្រូវមើលកូនទៀត។

បន្ថែមទៀតនោះ លោក សុវណ្ណ រិទ្ធី បានរំលឹកថាតាំងពីចេញពីពន្ធធាគារ លោកមានបញ្ហាលុយកាក់ខ្លាំង គ្មានសូម្បីតែការងារ គាត់ត្រូវបានគេរើសអើង មិត្តភក្តិក៏លែងចង់រាប់អានលោកទៀតផង។

យ៉ាងណាក្រោយឃើញវីដេអូបកស្រាយរបស់ លោក សុវណ្ណ រិទ្ធី ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត បានបញ្ចេញមតិក្នុងនាមជាចាស់ទុំម្នាក់ ដោយលើកឡើងនៅក្នុងខមិនថា: ខ្ញុំមិនចង់លូកមាត់ក្នុងរឿងរបស់ក្មួយទេតែបើរស់នៅជាមួយជាគ្នាមិនចែកផ្លូវគ្នាតាមសម្រួលទៅយើងគិតថាសំពតរហែកនាំគ្នាដេរទៅកុំនាំគ្នាហែកថែមឈប់បានឈប់ទៅមីងសុំ៕ សូមមើលវីដេអូបកស្រាយរបស់លោក សុវណ្ណ រិទ្ធិខាងក្រោមនេះ


ប្រភពអត្ថបទ Freshkh