សង្គម

នេះហើយជាថវិការ៣លានដុល្លាស្រស់ៗទាំងដុំៗរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាកដើម្បីសម្រួលដល់ការទប់ស្កាត់កូវីដ១៩ ហើយលោកឧកញ៉ា បានពោលពាក្យថា…

កាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាស ជួយដល់ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ដោយលោកឧកញ៉ាបានរៀបរាប់ថា: ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយ:សម្ដេចតេជោដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ចំនួន3លានដុល្លារ ។

ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមាន​ភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។

សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។

ដោយលែកនៅថ្ងៃនេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ក៏បានយកលុយ ៣ លានដុល្លា ពិតៗទាំងដុំៗ ប្រគល់ជូនរដ្ឋភិបាល ក្នុងនោះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានពោលពាក្យថា: “ថវិកា3លានដុល្លានេះខ្ញុំនឹងភរិយាខ្ញុំបានបរិចាកដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ហើយ សូមទោសផងបើកាថតរូបនេះប៉ះពាល់អារម្មណ៍បងប្អូនទាំងអស់គ្នា ព្រោះខ្ញុំចង់មានអនុស្សាវរីយ៍នឹងការចងចាំ🙏🙏🙏🙏”៕