កម្សាន្ត

មិត្តរបស់ សុគន្ធ និសា បានធ្វើរឿងរំជួលចិត្តមួយ ស្របពេលសម្រាកព្យាបាលកូវីដ១៩

ក្រោយពីតារាចម្រៀងស្រីស្រគត់ស្រគុំ អ្នកនាង សុគន្ធ និសា រកឃើញ ករណីឆ្លងជំងឺកូវីដ១៩ ខណៈពេលនេះ អ្នកនាងកំពុងទទួលតែ ទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ជាខ្លាំង ពីសំណាក់គ្រូពេទ្យ ក៏ដូចជា មានហ្វេនៗ និង មហាជន បានចូលរួមឲ្យជាកម្លាំងចិត្ត ដើម្បីតស៊ូប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងកាចសាហាវមួយនេះ។

ជាក់ស្តែងកាលពីថ្មីៗនេះ មានអ្នកនិយមលេងបណ្តាញសង្គម​ហ្វេសប៊ុកជាច្រើន បានបន្តចែកចាយរូបភាពជាច្រើន ក្រោមរយលានអត្ថន័យ ពីចំណងមិត្តភាពមិនអាចកាត់ថ្លៃមិនបាន រវាង ទំហំទឹកចិត្តមិត្តភក្តិជិតស្និទ្ធរបស់ តារាចមម្រៀងស្រីរូបនេះ។

ជាមួយរូបភាពទាំងនោះ គេបានសង្កេតឃើញថា មិត្តភក្តិស្រី​របស់ តារាស្រី សុគន្ធ និសា បានធ្វើម្ហូបអាហារដោយផ្ទាល់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងយកទៅឲ្យអ្នកនាង នៅកន្លែងព្យាបាលផ្ទាល់តែម្តង។ អ្វីដែលធ្វើឲ្យរំជួលចិត្តជាងនេះទៀត គឺថានៅអង្គុយហាលទាំងថ្ងៃក្តៅ រង់ចាំខាងក្រុមការងារមន្ទីរពេទ្យ យកម្ហូបអាហារយកចូលទៅខាងក្នុង។ តែគួរឲ្យសោកស្តាយ របស់របរដែលយកទៅ​ទាំងអស់ត្រូវបានយកមកផ្ទះវិញ​ ព្រោះតែគេមិនឲ្យយកចូល។

ជាចុងក្រោយ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ ក៏បានបើកបង្អួចបន្ទប់ ក៏បានចេញមកសម្លឹងគ្នាពីចំងាយ ដោយក្តីនឹករំលឹក ថែមទាំងបានលើកដៃជាសញ្ញា បេះដូងផងដែរ។ យ៉ាងណាមិញ មហាជន ក៏បានកោតសរសើរពីទឹកចិត្ត ចំណងមិត្តភាពរបស់អ្នកទាំងពីរជាងខ្លាំង លើសពីនេះ ក៏បានជូនពរឲ្យ តារាស្រីរូបនេះ ឲ្យឆាប់ជាសះស្បើយផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖