សង្គម

​បារម្ភ​ណាស់ ​កម្ពុជា ​មាន​អ្នក​ឆ្លង​មេរោគ​កូវីដ​ប្រភេទ​ថ្មី​ឆ្លង​លឿន​ខ្លាំង ដល់១២​នាក់​ហើយ​

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៩ នាក់ទៀតហើយ ដែលក្នុងនោះសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

ក្នុងនោះផងដែរ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផលវិភាគ តាមបែបបំបែកបន្តៗ (Sequencing) រកឃើញអ្នកជំងឺមានឆ្លងវីរុសកូវីដ-១៩ បម្លែងថ្មី ចំនួន ១២ នាក់ (ជាអ្នកជំងឺដែលធ្លាប់បានរាយការណ៍លើកមុនៗរួចហើយ)។

សូមអានលិខិតប្រកាសនៅខាងក្រោម ៖