សង្គម

អរគុណណាស់! មហាសេដ្ឋីម៉ាឡេស៊ី ជួយ ៥លានដុល្លារទៀតហើយ ជូនកម្ពុជាដើម្បីទប់ស្កាត់កូវីដ១៩

នេះជាលើកទី ២ ហើយ ដែលមហាសេដ្ឋីជនជាតិម៉ាឡេស៊ីដ៏ល្បីល្បាញ និងជាស្ថាបនិក ក៏ដូចជាអគ្គនាយកក្រុមហ៊ុន Naga World លោកឧកញ៉ា តាន់ ស៊ី (Tan Sri Dr. Chen Lip Keong) បានប្រកាសសូមបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ។

សូមបញ្ជាក់ថាកាលពីខែធ្នូ ឆ្នាំ ២០២០ លោក Tan Sri Dato’ Dr. Chen Lip Keong ក៏ធ្លាប់បានផ្ដល់ថវិការចំនួន ៥លានដុល្លារឱ្យសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ម្ដងរួចមកហើយ ។

លោក Tan Sri Dato’ Dr. Chen Lip Keong នេះគឺជាស្ថាបនិករបស់ណាហ្គាវើល។ លោកជាមហាសេដ្ឋីជនជាតិម៉ាឡេស៊ី ដែលបានមកវិនិយោគនៅកម្ពុជាជាយូរមកហើយដែរ។