សង្គម

អាណិតក្មេងៗណាស់! ថ្ងៃនេះមានកុមារតូចៗ ៦នាក់ឆ្លងកូវីដ នៅរាជធានី-ខេត្តទាំង ៣នេះ

នៅព្រឹកថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ថ្មី ៦២នាក់។ ក្នុងចំណោមអ្នកមានវិជ្ជមានកូវីដ១៩ទាំង ៦២នាក់ មាន ៦ នាក់ជាកុមារតូចៗ ។

បើតាមសេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាល មានករណីកុមារ៦នាក់មានវិជ្ជមានកូវីដ១៩ ដោយក្នុងនោះរួមមាន ៖

១. កុមារា ជនជាតិខ្មែរ អាយុ ១ឆ្នាំ៦ខែ មានអាសយដ្ឋានស្នាក់នៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ

២. កុមារី ជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

៣. កុមារា ជនជាតិខ្មែរ អាយុ ៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ៥ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង

៤. កុមារី ជនជាតិខ្មែរ អាយុ ២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង

៥. កុមារី ជនជាតិខ្មែរ អាយុ ១៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិ៣ ឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង

៦. កុមារា ជនជាតិខ្មែរ អាយុ ៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ រាជធានីភ្នំពេញ។

សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ៖