សង្គម

ជួយស៊ែរផង !! អ្នកព្រៃវែង ២ នាក់ឡើងកម្ដៅ ៣៨.៣ អង្សា មានប្រវត្តិទៅព្យាបាលផ្ទះគ្រូពេទ្យកើតកូវីដ-១៩

នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ មន្ទីរព័ត៌មានខេត្តព្រៃវែងបានចេញសេចក្តីរាយការណ៍ ស្តីអំពីស្ថានភាពប្រជាពលរដ្ឋឈ្មោះ យី សុភាព ភេទ ស្រី អាយុ ៥៤ ឆ្នាំ ជាកសិករ និង ឈ្មោះ សែម សីហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ ឈ្មោះយី សុភាព ភេទស្រី អាយុ ៥៨ ឆ្នាំ ជាកសិករបានទៅពិនិត្យ និង សម្រាកព្យាបាលនៅសម្ភពព្យាបាលពេទ្យ អ៊ឹម សុភី គាត់មិនបានផ្តល់ព័ត៌មកអាជ្ញាធរ ដើម្បីមកយកសំណាកទៅពិនិត្យទេ ។

មកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ ឈ្មោះ យី សុភាព និង ឈ្មោះ សែម សីហា មានអាការក្តៅខ្លួន រហូតដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ គាត់បានមកមន្ទីរពេទ្យបង្អែកពាមជរ ដើម្បីពិនិត្យជំងឺគាត់ទាំង ២ នាក់ គ្រូពេទ្យបានពិនិត្យមានកំដៅ ៣៨.៣ អង្សា ។

ដូច្នេះ ខាងរដ្ឋបាលស្រុកពាមជរ បានសំណូមពរឱ្យ គណៈអភិបាលខេត្តព្រៃវែង ជួយចាត់ឱ្យគ្រូពេទ្យមកយកសំណាក ទៅពិនិត្យដើម្បីដឹងពីលទ្ធផល។សូមអានព័ត៌មានលម្អិតនៅខាងក្រោម ៖

SONY DSC