សង្គម

ក្តៅៗ សិស្ស ១៤នាក់ ត្រូវធ្វើចត្តាឡីស័ក ក្រោយឪពុកម្ដាយ ៨គ្រួសារចេញអាការដូចកូវីដ ក្រោយត្រឡប់ពីភ្នំពេញ

តាមលិខិតស្នើសុំរបស់ប្រធានការិយាល័យអប់រំ ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើសំណើសុំអនុញ្ញាត ធ្វើចត្តាឡីស័ក សិស្សានុសិស្សចំនួន ១៤នាក់ នៅជាមួយគ្រួសារ រយៈពេល ១៤ ថ្ងៃ។

តាមកម្មវត្ថុខាងលើ លោក សួន ធី ប្រធានការិយាល័យអប់រំ សូមលោកអភិបាល នៃគណៈអភិបាលស្រុក មេត្តាជ្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានគ្រួសារ និងអ្នកអាណាព្យាបាលសិស្ស ចំនួន ៨ គ្រួសារបានធ្វើ ដំណើរមកពីរាជធានីភ្នំពេញ ពួកគាត់មានអាការៈខុសប្រក្រតី និងកំដៅ លើសពី ធម្មតា។

ក្នុងនោះមាន ៧ គ្រួសារបានចូល នៅក្នុងភូមិអន្លង់ពួក ឃុំតាសាញ និង ១ គ្រួសារ នៅក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ។ ដែលមាន​កូនក្មួយចំនួន១៤នាក់ ត្រូវចូល​រៀន​តាម​គ្រឹះស្ថានសិក្សាចំនួន ៣​ ដូចជា៖ វិទ្យាល័យ សំឡូត ចំនួន ៤នាក់ អនុវិទ្យាល័យមានជ័យ​ចំនួន ១ នាក់ និង​សាលាបឋមសិក្សាតាសាញចំនួន ៥នាក់។

ប្រភពអត្ថបទ៖ sabaynews