កម្សាន្ត

ឃើញទង្វើរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្អពេក ដល់ថ្នាក់ ធ្វើឲ្យ តារាចម្រៀង ខេម ទប់ចិត្តលែងជាប់ ក៏បានទំលាយពាក្យ បែបនេះ តាំងព្រឹក ថា…

កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកថវិកា ផ្ទាល់ខ្លួន ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ ជូនប្រជាជនបង្ការជំងឺកូវីដ១៩ នូវទឹកប្រាក់ រហូតដល់ទៅ ១លានដុល្លារ ឯណោះ។

ស្រាប់តែ ម្សិលមិញនេះទៀត នាថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបវិចាគ ថវិកា ច្រើនជាងមុនទៀត។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។

សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេតែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិរបស់យើង ហើយក៏មិនអាចអោបដៃឈរមើលអោយថ្នាក់ដឹកនាំទទួលអំរែកតែឯងនោះដែ។”។

ដោយសារតែមើលឃើញ ទឹកចិត្តដ៏ប្រទៃនេះ តារាចម្រៀង ខេម មិនអាចទប់អារម្មណ៍ជាប់ឡើយ ក៏បានទំលាយពាក្យក្នុងចិត្តថា “មិនមែនសុទ្ធតែចង្កៀងផ្ទះណា ភ្លឺផ្ទះអ្នកហ្នឹងទេ ប៉ុន្តែខ្ញុំយល់ថា វត្តនាម និងទង្វើរបស់គ្រួសារអ្នកឧកញ៉ា ជាគំរូល្អមួយ លើកទឹកចិត្តទៅដល់បងប្អូនដែលកំពុងតែអស់សង្ឃឹម និងជីវិតក្រីក្រ កើតមកមិនមានដូចគេ អោយខំតស៊ូប្រឹងប្រែង ហើយក៏ផ្តល់បទពិសោធន៍នូវការចែករំលែកដែលគ្មានអ្នកណានឹងនឹកស្មានដល់ អរគុណចំពោះទឹកចិត្តការលះបងរបស់មេ (ពីពលករក្លាយជាអ្នកឧកញ៉ាដ៏ធំម្នាក់)”៕