សង្គម

ក្ដៅៗ!នៅថ្ងៃនេះ រកឃើញប្រធានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ឆ្លងកូវីដ-១៩

នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានដោយ កម្ពុជាថ្មី បានបង្ហាញឱ្យដឹងថា ​ប្រធាន​សាលា​ឧទ្ធរណ៍ រាជធានីភ្នំពេញ លោក យូ ប៊ុនឡេង មានវិជ្ជមានជំងឺកូវីដ-១៩ ដែលលោកមាន​ទីលំនៅបច្ចុប្បន្ន នៅ​ផ្លូវ​ ២០០៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ ។

គួរឱ្យដឹងដែរថា គិតត្រឹមព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៖

– អ្នកឆ្លងសរុប ចំនួន ១២២៥ នាក់
– អ្នកជាសះស្បើយ ចំនួន ៦១៩ នាក់
– អ្នកកំពុងព្យាបាល ចំនួន ៦០៤ នាក់
– ស្លាប់ ១ នាក់។