ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ៦២ នាក់ ដែលក្នុងនោះអ្នកជំងឺ ២ នាក់ ជាករណីនាំចូល ខណៈចំនួន ៦០ នាក់ផ្សេងទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
ក្នុងចំណោមករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈថ្មីព្រឹកនេះ សង្កេតឃើញថា ភាគច្រើនគឺជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈមួយចំនួនទៀតរកឃើញនៅតាមបណ្ដាខេត្តផ្សេងៗ ។ ក្នុងនោះដែរ អ្នកជំងឺចំនួន ៨ នាក់ថ្មី ត្រូវបានរកឃើញមានអាសយដ្ឋានស្នាក់នៅក្នុងភូមិកូនកុក ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ៕
អានព័ត៌មានលម្អិតខាងក្រោមនេះ៖