សង្គម

អានឡើងរំជួលចិត្ត! អ្នកគ្រូពេទ្យម្នាក់បានប្រាប់ថា «ខ្ញុំសម្រេចចិត្ដពាក់ឈុតនេះ ព្រោះចង់ឃើញសាលាបើកវិញ ចង់ឃើញសេដ្ធកិច្ចប្រទេសល្អឡើងវិញ»

គិតចាប់ពីថ្ងៃឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រហូតមកដល់ពេលនេះ គឺមានអ្នកឆ្លងជំងឺកូវិដ ១៩ កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ នេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង របស់រដ្ឋាភិបាលកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ។

ស្របពេលដែលអ្នកជំងឺកាន់តែកើនឡើងឥតឈប់ឈរ ធ្វើឲ្យក្រុមគ្រូពេទ្យជួរមុខកម្ពុជា កំពុងតែប្រុយុទ្ធយ៉ាងសស្រាក់សស្រាំយ៉ាងមមាញឹកបំផុត សឹងតែរកពេលហូបបាយ និងសម្រាកគ្មាន ។

រឿងគួររំជួលចិត្តនោះនៅ ថ្ងៃនេះក៏មានអ្នកគ្រូពេទ្យម្នាក់ ដែលមានគណីហ្វេសប៊ុកឈ្មោះថា Nguon Anita បានបង្ហាញអារម្មណ៍ពិតមុនសម្រេចចិត្តឈុតពេទ្យកូវីដ ១៩ ដើម្បិជួយទៅដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យ ដោយក្នុងនោះអ្នកគ្រូពេទ្យបានសរសេរថា៖ « ខ្ញុំសម្រេចចិត្ដពាក់ឈុតនេះព្រោះខ្ញុំចង់ឃើញសាលារៀនបើកឱ្យបង្រៀនឡើងវិញ ខ្ញុំចង់ឃើញសេដ្ធកិច្ចប្រទេសល្អឡើងវិញ» ។ អ្នកគ្រូពេទ្យរូបនេះរៀបរាប់បន្ថែមទៀតថា៖

ខ្ញុំចង់ឃើញប្រជាពលរដ្ធមានការងារធ្វើឡើងវិញ

ខ្ញុំចង់ឃើញមនុស្សធ្វើដំណើរដោយគ្មានការភ័យខ្លាច

ខ្ញុំចង់ឃើញមនុស្សឈប់រើសអើងគ្នា

ខ្ញុំចង់ឃើញទីផ្សារដំណើរការឡើងវិញ

ខ្ញុំចង់ឃើញសុខភាពល្អរបស់មនុស្សជាតិ។

«ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ធទាំងអស់គ្នានិងស្ដាប់ហើយអនុវត្ដន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន កុំចាំដល់ហួសពេលទើបស្ដាយក្រោយ ចូលរួមប្រុងប្រយត្ន័អោយបានខ្ពស់ បេីមិនចាំបាច់សូមកុំចេញក្រៅអី»។ ប្រភព៖ news.sabay.com.kh