នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យបានដឹងថា នៅក្នុងថ្ងៃនេះ
កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩១១ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៣១៩ នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំងឺកូវីដ-១៩
បានស្លាប់ចំនួន ២៣ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ១០០២ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៦១៨៧០ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៥៣៤៧៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ៩២៥ នាក់ ៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅខាងក្រោម ៖