សង្គម

មកដឹងពីរឿង លម្អិតពីបុរសខ្មែរស្លា​ ប់ដោយសារកូវីដថ្ងៃនេះ ជាតៃកុងឡានថៅកែចិននៅខេត្តព្រះសីហនុ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០ នាទីព្រឹក មានបុរសជនជាតិខ្មែរ ០១ នាក់ អាយុ ៥០ ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត ដែលជាករណីស្លា.ប់លើកទី ១ នៅកម្ពុជា ។

ក្រសួងបានបញ្ជាក់ផងដែរថា សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិន នៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

សពនេះ ត្រូវបានរកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕ ប្រភព ប្រជាប្រិយ

សូមអានសេចក្តីលម្អិតខាងក្រោម៖