អន្តរជាតិ

កាន់តែធ្ងន់ហើយ!២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកឆ្លងកូវីដជាង២ម៉ឺននាក់

ទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌាបានឲ្យដឹងថា ចំនួនសរុបនៃករណីជំងឺកូវីដ១៩របស់ប្រទេសនេះ បានកើនឡើងដល់ ១១,២៨៥,៥៦១ករណីនៅថ្ងៃព្រហស្បតិ៍ ខណៈករណីថ្មី២២,៨៥៤ករណី ត្រូវបានចុះបញ្ជីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់បានកើនដល់១៥៨,១៨៩នាក់ ខណៈអ្នកជំងឺ១២៦នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃពុធមក។

នៅតែមានអ្នកកំពុងសម្រាកព្យាបាលចំនួន១៨៩,២២៦នាក់ នៅក្នុងប្រទេសនេះ ខណៈមនុស្ស១០,៩៣៨,១៤៦នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីការព្យាបាល។

ស្របពេលជាមួយគ្នានោះ មានការកើនឡើងនូវករណីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន៤,៦២៨នាក់ក្នុងរយៈពេល២៤ម៉ោងមុននេះ។

ទិន្នន័យចុងក្រោយដែលចេញដោយ ក្រុមប្រឹក្សាស្រាវជ្រាវខាងវេជ្ជសាស្រ្តឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា គិតមកទល់ពេលនេះ ការធ្វើតេស្តលើមនុស្ស២២៤,២៥៨,២៩៣នាក់ត្រូវបានធ្វើឡើង ដោយក្នុងនោះត្រឹមថ្ងៃពុធតែមួយថ្ងៃ មានការធ្វើតេស្តលើមនុស្សរហូតដល់ទៅ៧៧៨,៤១៦នាក់៕

ប្រភព៖ Xinhua