សង្គម

​រំលែក​ទុក្ខ! ​ជនជាតិ​ខ្មែរ​ម្នាក់ ស្លាប់​ដោយសារ​កូវីដ​១៩ ​ជា​លើក​ដំបូង​នៅ​កម្ពុជា​

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសព័ត៌មានជូនដល់សាធារណជន ទាំងអស់ ឱ្យបានជ្រាបថា នាថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹក មានបុរស ជនជាតិខ្មែរ ០១នាក់ អាយុ ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ -សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។

ក្រសួងបានបញ្ជាក់ផងដែរថា សព មានទីលំនៅ នៅសង្កាត់ចាក់ អង្រៃ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែល មានផ្ទុកជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

សពនេះ ត្រូវបានរកឃើញថាមានឆ្លង វីរុសកូវីដ-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។

សូមអានសេចក្តីលម្អិតខាងក្រោម៖

សុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ជនជាតិខ្មែរម្នាក់មានអាយុ៥០ឆ្នាំ​ បានទទួលមរណៈភាពៈដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០:៤០នាទីព្រឹកមិញនេះ។