សង្គម

អរគុណជាពិសេស! ​ថ្ងៃ​នេះ​កម្ពុជា ​មាន​អ្នក​ជា​សះស្បើយ​កូវីដ​១៩​ដល់​ទៅ​៤៨​នាក់​ឯ​ណោះ​

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ករណី​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​រហូត​ដល់​៤៨​នាក់​ឯ​ណោះ ​ក្រោយ​ពី​ធ្វើ​ការ​ព្យាបាល​មួយ​រយៈ​កន្លង​មក​នេះ​។

​អ្នកជាសះស្បើយទាំង៤៨នាក់វិញមាន៖ មានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល។