សង្គម

មកដឹងថ្លៃឈ្នួល ដែលអ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់​ ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ

បើតាមគណនីឈ្មោះ Huy Bunleng News បានបង្ហោះលើបណ្តាញសង្គមថា៖ “ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ បានចាត់វិធានការក្តៅទៅលើស្ត្រីជនជាតិចិនម្នាក់ដែលប-ន្លំខ្លួន ចេញពីក្រុងព្រះសីហនុទៅរាជធានីភ្នំពេញ តាមរថយន្តដឹកទំនិញ។សមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង១១ និង៥១នាទីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ស្ត្រីជនជាតិចិនរូបនេះ បានគេចចេញពីខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ

ដោយបានជិះរថយន្តតាក់ស៊ី និងបានសាងបន្ត ជិះរថយន្តដឹកទំនិញម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3C-3259 ហើយត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅផ្លូវជាតិលេខ៤ ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ធ្វើការឃា-ត់សួរនាំ និងបានបញ្ជូ-នស្ត្រីជនជាតិចិនរូបនេះត្រឡប់មកគោលដៅដើមវិញដើម្បីធ្វើច-ត្តា-ឡី-ស័-ក ដោយឡែកអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកពាក់ព័ន្ធ នឹងត្រូវអនុវត្តតាមវិធានការច្បាប់។

វិធានការក្តៅនោះគឺ ៖ ចំពោះស្ត្រីជនជាតិចិននេះ បន្ទាប់ពីបញ្ចប់ការធ្វើច-ត្តា-ឡី-ស័-ករួចរាល់ អាជ្ញាធរមានស-ម-ត្ថ-កិ-ច្ចនឹងរៀបចំនីតិវិធីបណ្តេ-ញចេញពីប្រទេសកម្ពុជា លែ-ងឲ្យត្រឡប់ មកវិញជារៀងរហូត។ចំពោះអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកបើកបររថយន្តតាក់ស៊ី ត្រូវពិ-ន័-យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ៕

បើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា “អ្នកបើកបររថយន្តតាក់ស៊ី ដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

បច្ចុប្បន្នភាព៖ សូមជម្រាបជូនថា អ្នកបើកបររថយន្តតាក់ស៊ី ម៉ាក Highlander ព័ណ៌ស ពាក់ស្លាកលេខ2BD-7028 ដែលបានដឹកស្រ្តីជនជាតិចិនម្នាក់ គេចចេញពីគោលដៅត្រួតពិនិត្យនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុទៅកាន់រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមចម្លើយសារភាពរបស់អ្នកបើកបររថយន្តតាក់ស៊ីខាងលើ បានឱ្យដឹងថាកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីយប់ ខ្លួនបានដឹកស្រ្តីជនជាតិចិនម្នាក់ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ ក្នុងតម្លៃ៣០០ដុល្លាអាមេរិក រហូតមកដល់គីឡូម៉ែត្រ១៥១-១៥២ ខ្លួនបានបើកជែងរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង រួចឃាត់រថយន្តនោះឈប់ដើម្បីឱ្យស្ត្រីជនជាតិចិននោះឡើងជិះដើម្បីបន្លំគេចពីគោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ

ព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ដោយអ្នកបើកបររថយន្តតាក់ស៊ីនេះបានសន្យាឱ្យប្រាក់ទៅអ្នកបើករថយន្តដឹកទំនិញចាយខ្លះ ហើយខ្លួនបានបន្លំបើករថយន្តគេចទៅរង់ចាំទទួលស្រ្តីជនជាតិចិនខាងលើ នៅខាងមុខគោលដៅត្រួតពិនិត្យជាមុន។

ដោយសាររង់ចាំយូរពេកទើបខ្លួនបានទំនាក់ទំនងទៅខាងរថយន្តដឹកទំនិញទើបដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ហើយ ពេលនោះដោយមានការភិតភ័យ ខ្លួនបានបើករថយន្តចោលស្ត្រីជនជាតិចិននោះឆ្ពោះមករាជធានីភ្នំពេញតែម្តង និងរហូតមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។

សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕