កម្សាន្ត

ឃើញអ្នកនាង សុគន្ធ នីសា ឆ្លងកូវិដ១៩បែបនេះ ស្រាប់តែអ្នកនាង ខាត់ សុឃីម បានពោលពាក្យបែបនេះថា…

អ្នកនាង សុគន្ធ នីសា ត្រូវបានរកឃើញថាបានឆ្លងកូវីដ១៩ នៅព្រឹកថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២១ នេះ ហើយអ្នកនាងក៏ត្រូវបានក្រុមគ្រូពេទ្យ យករថយន្តមកដឹកចេញពីផ្ទះដើម្បីទៅកាន់កន្លែងសម្រាកព្យាបាលផងដែរ។

ជាក់ស្តែងក្រោយឃើញអ្នកនាង សុគន្ធ នីសា បានឆ្លងកូវីដ១៩បែបនេះ តារាពហុជំនាញគឺអ្នកនាង ខាត់ សុឃីម បានបង្ហោះសារបង្ហាញការបារម្មណ៍ថា: ក្នុងនាមជាសិល្បករមួយរូបសូមចូលរួមលើកទឹកចិត្តដល់ អ្នកនាង Sokun Nisa សូមតាំងសតិអោយមុតមាំស៊ូទ្រាំតែបន្តិចទេ នឹងបានជាសះស្បើយហើយ បងសូមជូនពរនីសាឆាប់ជានិងមានសុខភាពល្អឆាប់ៗណា🙏💚។