សង្គម

បន្ទាប់ពីបានដឹង ពិធីការិនី ចាន់ កែវនិល និងលោក ណុប បាយ៉ារិទ្ធ មានវិជ្ជមាន កូវីដ ១៩ ស្រាប់តែតារាចម្រៀងលោក ខេម មិននៅស្ងៀមឡើយ ក៏បាន…

កាលពី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ពិធីការិនី ចាន់ កែវនិមល ស្វាមី និងកូនស្រីម្នាក់ អាយុ ១០ឆ្នាំ មានវិជ្ជមាន កូវីដ ១៩។

ចាន់ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh ដែលជា អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់ និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និងកូន។”។

លុះមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះទៀត គ្រប់គ្នាមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ តារាចម្រៀងប្រុសដ៏ល្បីម្នាក់ គឺ ណុប បាយ៉ារិទ្ធ បានប្រកាសជាផ្លូវការនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា លោកក៏មានវិជ្ជមានកូវីដ១៩ ដែរ។ បច្ចុប្បន្ន លោកក៏កំពុងសម្រាកព្យាបាលនៅ សណ្ឋាគារ The Great Duke Phnom Penh។

ក្រោយឃើញបែបនេះ មិននៅស្ងៀមឡើយ នាយប់ម្សិលមីញនេះ តារាចម្រៀងប្រចាំ Galaxy Navatra គឺ ខេម បានបង្ហោះសារលើកទឹកចិត្តមួយថា ៖

“ក្នុងនាមខ្ញុំបាទជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra និងជាតារាចម្រៀង នៅក្នុងប្រទេសខ្មែរ សូមចូលរួមលើកទឹកចិត្តចំពោះរាមច្បងតារាចម្រៀង (ណុបបាយ៉ារិទ្ធ និង ក្រុមគ្រួសារ ពិធីការិនី ប្រចាំ TV ហង្សមាស) ព្រមទាំងបងប្រុស អុិន តីតូ ដែលបានឆ្លងនូវមេរោគ កូវីដ១៩។

ខ្ញុំបាទពិតជាសោកស្តាយ និងមានការព្រួយបារម្ភណាស់ ចំពោះសុខភាពពួកគាត់ ។ ដូច្នេះសូមជូនពរឱ្យពួកគាត់ បានឆាប់ជាសះស្បើយ ។ ហើយនេះក៏ជាសារមួយដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ បានយល់ដឹង ហើយការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនពីជំងឺកូវីដ19 ។

សូមពុកម៉ែបងប្អូនទាំងអស់គ្នា កុំមើលស្រាលជំងឺនេះឡើយ ជាចុងក្រោយ ខ្ញុំលើកដៃបួងសួង អធិដ្ឋានដល់ព្រះជាម្ចាស់ សូមជួយប្រជាជនកម្ពុជាគ្រប់រូបឲ្យបានរួចផុតពីគ្រោះដ៏កាចអាក្រក់នេះផង”៕