សង្គម

តារាចម្រៀង ឆន សុវណ្ណារាជ បានចេញមកបញ្ជាក់ពីលទ្ធផលធ្វើតេស្តរកកូវីដលើកទី១

នៅមុននេះបន្តិច តារាចម្រៀង ឆន សុវណ្ណារាជ បានផ្តល់ព័ត៌មានជុំវិញករណីកូវីដ១៩ថា: ជំរាបសួរបាទពុកម៉ែបងប្អូនមិត្តភ័ក្តនឹងមិត្តអ្នកគាំទ្រទាំងអស់គ្នាដែលសួរសុខទុក្ខនឹងបារម្មណ៏ពីសុវត្តិភាពនឹងសុខភាពរបស់ខ្ញុំបាទតាមរយះបណ្តាញសង្គមប៉ុន្មានថ្ងៃនេះសុំទោសផង

ដែលមិនបានឆ្លើយតបអស់សុខភាពខ្ញុំធម្មតាមិនអីទេហើយលិទ្ធផលធ្វើតេសលើកទីមួយសំរាប់ខ្ញុំបាទកាលពីម្សិលមិញចំពោះកូវិដ១៩នោះគឺ អវីជ្ជមាន Negative 🙏🙏 ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ក្តរយះពេល១៤ថ្ងៃ បន្តទៀត ដើម្បីធ្វើការធ្វើតេសបន្តទៀតតាមការណែនាំរបស់ក្រសួង

សុខាភិបាល សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានបារម្មណ៍នឹងជូនពរ សូមប្រុងប្រយ័ត្ននឹងបន្តការពារអោយកាន់តែខ្លាំងបន្ថែមទៀតចំពោះកូវិដ១៩នេះ អ្នកភ្លេចកូវិដតែកូវិដមិនភ្លេចអ្នកទេ ” ៣កុំ ៣កាពារ”។ យ៉ាងណាមហាជនបានសម្តែងការព្រួយបារម្ភ ក្រោយបានឃើញរូបថតរបស់ តារាចម្រៀង ឆន សុវណ្ណារាជ និងកញ្ញា វី​ ដាណែត ទើបតែបានធ្វើការជាមួយគ្នាកាលពីថ្ងៃទី៧ កន្លងទៅថ្មីៗនេះផងដែរ៕