សង្គម

បងប្រុសម្នាក់ អរគុណចត្តាឡីស័កសម័យកូវីដ ត្រឹមកន្លះខែ អោយគាត់បានជួបស្នេហ៍ ហើយគាត់ប្រាប់ថា…

អាចថាជាព្រហ្មលិខិតក៏ថាបាន ដោយមានបងប្រុសម្នាក់ បានអរគុណដល់ពេលវេលាចត្តាឡីស័ក ក្នុងសម័យកូវីដ បានធ្វើឲ្យគាត់បានជួបម្ចាស់បេះដូង។ នេះបើយោងតាមការលើកឡើងរបស់គណនីហ្វេសបុកមួយឈ្មោះ Vireak Bmc បានលើកឡើងថា: ប្អូនប្រុសម្នាក់

នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារកូវីដ១៩ ហើយអ្វីដែលសំខាន់គឺក្នុងរយ:ពេលត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះគាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារទៅចូលរួមពិធីការគាត់ផងដែរ ជូនពរប្អូនទាំងពីរមានសុភមង្គល។

~

ក្រោយឃើញបែបនេះមហានជាច្រើនបានអបអរសាទរដល់បងប្រុសខាងលើ និងសង្ឃឹមថាពួកគាត់និងកាន់តែស្រលាញ់គ្នាផងដែរ៕