សង្គម

ក្តៅៗមុននេះ អធិការស្រុកល្វាឯមចុះបិទភូមិវាលធំ​ហ៊ុមព័ទ្ធផ្ទះ ៣០០ ខ្នង

អធិការស្រុកល្វាឯម លោក ហេង សុផល នៅព្រឹកថ្ងៃទី ១០ ខែមីនា នេះ បានដឹកនាំកម្លាំងចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុងជាបណ្តោះអាសន្ន ដែលមានផ្ទះចំនួន ៣០០ ខ្នងក្នុងភូមិមានផ្ទុះជម្ងឺកូវីត១៩។

តាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯមចេញផ្សាយមុននេះ បន្តិចបញ្ជាក់ថា កងកម្លាំងបានធ្វើការហ៊ុំព័ទ្ធផ្ទះទាំង ៣០០ ខ្នងមិនឲ្យចេញក្រៅ ដោយគ្រូពេទ្យចុះយកសំណាក់ទាំងអស់។

ត្រឹមតែ១ ថ្ងៃផ្ទុះជំងឺកូវីដ ក្រសួងរកឃើញករណី ៧ នាក់ឆ្លងជំងឺកូវីដ១៩ នៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

សេចក្តីប្រកាសជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយមុននេះ បញ្ជាក់ថា ត្រឹមតែ១ថ្ងៃ រកឃើញករណីឆ្លងនៅខេត្តកណ្តាលចំនួន ២៩ ករណី មានជនជាតិចិន និងខ្មែរ ដែលបច្ចុប្បន្នអ្នកទាំងនោះ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល។

ប្រភពអត្ថបទ៖ kampucheathmeydaily