នៅរសៀលថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២១ នេះ អតីតសមាជិកក្រុមចម្រៀងល្បី MKS កាលពីកំឡុងឆ្នាំ ២០០០ លោក វណ្ណា ពិសិដ្ឋ បានជួបទុក្ខធំដោយអ្នកម្តាយបានទទួលមរណភាព ។
ក្នុងនោះដែរ ក្រោយពីបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ម្ចាស់បទ «ចប់គ្នាបានទេ» រូបនេះ បានបង្ហោះសារយ៉ាងក្តុកក្តួលមួយ ធ្វើឲ្យមហាជនស្រណោះស្រណោក និង ចូលរួមរំលែកទុក្ខដល់គ្រួសារលោកយ៉ាងខ្លាំង ។
លោក វណ្ណា ពិសិដ្ឋ បានរៀបរាប់ថា «ចាប់ពីពេលនេះតទៅកូនឈប់បានឃេីញអ្នកម្តាយជាទីស្រឡាញ់ជារៀងរហូតហេីយ កូនសូមឱ្យវិញ្ញាណក្ខន្ធអ្នកម្តាយទៅកាន់សុគតិភព សូមម៉ាក់ទៅឱ្យបានសុខណាម៉ាក់ណា»។