ហោរា

ស្តេច​ឆ្នាំ​លាភ​ទាំង​៦ ខាល ថោះ ម្សាញ់ មមី រោង ច ត្រៀមទទួលលាភសំណាង

តាម​ក្បួន​ហុងស៊ុយ​ចិន​ពិសេស​ឆុត​ខ្លាំង​ណាស់​បាន​ទស្សន៍​ទាយ​ថា កំពូល​នាគរាជ​ប្រចាំ​ទ្វីប​ទាំង​៩​នាំ​លាភ នាំ​ទ្រព្យ នាំ​លុយ​ចូល​ផ្ទះ​ជូន​មហា​ឆ្នាំ​លាភ​ទាំង​៦ ខាល ថោះ ម្សាញ់ មមី រោង ច មិន​ឱ្យ​រំលង​ថ្ងៃ ​លុយ​ហូរ​ចូល​មក​ដល់​ក្នុងផ្ទះ។​

ឆ្នាំខាល ខ្លា​សេដ្ឋី​ចិញ្ចឹម នាំ​លាភ នាំ​សំណាង យីអ៊ុន​ឡើង​ខ្ពស់ត្រដែត ថ្ងៃនេះ​លោក​អ្នក​ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណង ពណ៌​នៃ​លាភ សំណាង ពណ៌​ខៀវ និង​លឿង ម៉ោង​នៃ​លាភ​សំណាង ៩​ព្រឹក ដល់ ១០​យប់ សំណាង​ក្នុង​រឿង​ស្នេហា ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ ស្និទ្ធស្នាល និង​ពោរពេញ​ដោយ​សុភមង្គល​ល្អ​ប្រពៃ​ណាស់ ។ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​ចម្រើន​លូតលាស់​ទៅ​មុខជា​និច្ច និង​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ សំណាង​ក្នុង​រឿង​ប្រាក់​កាក់ លុយ​ហូរ​ចូល​យ៉ាង​កាក់កប ចម្រុងចម្រើន​ទៅ​មុខ​រហូត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំថោះ ទន្សាយ​ព្រះឥន្ទ្រ នាំ​លាភ​សំណាង ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​ណាស់ រាសី​ឡើង​ខ្ពស់ត្រដែត ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នៃ​លាភ ពណ៌​ស និង​កុលាប ម៉ោង​នៃ​លាភ​សំណាង ៦​ព្រឹក ដល់ ១១​យប់ សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មាន​តែ​ភាព​ផ្អែមល្ហែម ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន និង​ជួប​តែ​រឿង​ល្អ​ៗ​ចំពោះ​មុខ ។ សំណាង​ក្នុង​រឿង​ប្រាក់​កាក់​: ចម្រុងចម្រើន​កាក់កប​ទៅ​មុខ​ប្រពៃ​ណាស់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំម្សាញ់ ពស់​ទេព​នាំ​លាភ នាំ​សំណាង​ត្រជាក់ត្រជុំ​ចម្រុងចម្រើន​ល្អ​ណាស់ រាសី​ឡើង​ខ្ពស់ត្រដែត ថ្ងៃនេះ​លោក​អ្នក ប៉ងប្រាថ្នា​អ្វី​ក៏​រមែង​បាន​សម្រេច​ដូច​បំណង ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ប្រផេះ និង​ពណ៌​ខៀវ ម៉ោង​នៃ​លាភ​សំណាង ៥​ព្រឹក ដល់ ១២​យប់ សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែម​ល្អែ​ម ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ស៊ីជម្រៅ​ប្រសើរ​ណាស់ ។ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​។ សំណាង​ក្នុង​រឿង​លុយកាក់​: ប្រាក់​កាស​ហូរ​ចូល​ឈឹប​ៗ​មក​ពី​គ្រប់​ទិស​ទី ប្រពៃ​ណាស់ ។

ឆ្នាំមមី សេះ​សេដ្ឋី​ចិញ្ចឹម នាំ​លាភ នាំ​សំណាង យីអ៊ុន​ឡើង​ខ្ពស់ត្រដែត ថ្ងៃនេះ​លោក​អ្នក​ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណង ពណ៌​នៃ​លាភ សំណាង ពណ៌​ទឹកក្រូច និង​ប្រាក់ ម៉ោង​នៃ​លាភ​សំណាង ៧​ព្រឹក ដល់ ១១​យប់ សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្និទ្ធស្នាល និង​សុភមង្គល​ល្អ​ប្រសើរ​ណាស់​។ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់ និង​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។ សំណាង​ក្នុង​រឿង​ប្រាក់​កាក់ មាសប្រាក់​ចូល​មក​ជុំ​ទិស ចម្រុងចម្រើន​ទៅ​មុខ​ប្រពៃ​ណាស់ ។

ឆ្នាំរោង ស្តេច​នាគរាជ នាំ​លាភ​សំណាង ត្រជាក់ត្រជុំ រាសី​ឡើង​ខ្ពស់ត្រដែត ថ្ងៃនេះ​លោក​អ្នក​ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ពណ៌​នៃ​លាភ​សំណាង ពណ៌​ស និង​ខៀវ ម៉ោង​នៃ​លាភ​សំណាង ៦​ព្រឹក ដល់ ៩​យប់ សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មាន​តែ​ភាព​ស្រស់ស្រាយ ការ​អត់ឱន និង​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន និង​ជួប​តែ​លាភ​សំណាង​រាល់ថ្ងៃ ។ សំណាង​ក្នុង​រឿង​ប្រាក់​កាក់ លុយកាក់​ចូល​មក​ច្រើន​ៗ​ជាប់​រហូត​ប្រពៃ​ណាស់ ។

ឆ្នាំច ឆ្កែ​ស្តេច​ថែរក្សា នាំ​លាភ​សំណាង នាំ​ហុងស៊ុយ​ល្អ​ចូល​មក ត្រជាក់ត្រជុំ រាសី​ឡើង​ខ្ពស់ត្រដែត ថ្ងៃនេះ​លោក​អ្នក​ប៉ងប្រាថ្នា​អ្វី​តែង​បាន​សម្រេច​ដូច​បំណងពណ៌​នៃ​លាភ​សំណាង ពណ៌​លឿង និង​បៃតង ម៉ោង​នៃ​លាភ​សំណាង ៦​ព្រឹក ដល់ ១២​យប់ សំណាង​ក្នុង​រឿង​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មាន​តែ​ភាព​ផ្អែមល្ហែម និង​ភាព​ស្រស់ស្រាយ​រកគ្នា​ប្រពៃ​ណាស់ ។ សំណាង​ក្នុង​រឿង​ការងារ និង​ការ​រក​ទទួលទាន កិច្ចការ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន និង​ជួប​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត ។ សំណាង​ក្នុង​រឿង​ប្រាក់​កាក់ ចេះ​តែ​ចម្រុងចម្រើន​កាក់កប​តាម​ជាប់​នឹង​ប្រាណ​រហូត ។