នៅពេលមានបញ្ហាអ្វីមួយកើតឡើង មានសប្បុរសជនជាច្រើន បានរួមគ្នាឧបត្ថម ជាទឹកប្រាក់ជាក់ស្តែងមានឧកញ៉ាជាច្រើន បានបរិច្ចាករាប់លានដុល្លារអាមេរិក រួចមកហើយ ក្នុងការទិញវ៉ាក់សាំង និងដើម្បីទប់ការចំណាយលើវិបត្តិកូវីដ១៩។
ទោះបីគ្មានទឹកប្រាក់ច្រើនសម្រាប់បរិច្ចាគ ប៉ុន្តែគ្រួសារមួយ នៅខេត្តបាត់ដំពង បានបង្ហោះលើគណនីហ្វេសបុគ របស់ខ្លួនឈ្មោះ Wai Phlong ថា “អាហារមនុស្សធម៌ ផ្លូវលេខ3 ខាងត្បូងផ្សារណាត់ប្រហែល300ម៉ែត្រ។”
ជាមួយរូបភាពបានតម្រៀបតុជាប់គ្នា ដាក់ម្ហូបអាហារវេចខ្ចប់ជាកញ្ចប់ ដាក់ជាអាហារសាធារណៈ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតំបន់នោះ ឱ្យមកទទួលទៅពិសារដោយឥតគិតថ្លៃ ដែលគេសង្កេតឃើញមានអ្នកធ្វើដំណើរថ្មើរជើង និងមានអ្នកខ្លះទៀតបានជិះកង់មកយកអាហារទៅបរិភោគទៀតផង ។
នេះបញ្ជាក់ថា មិនមែនមានទ្រព្យសម្បត្តិទើបអាចធ្វើអំពើល្អបានទេ ជាក់ស្តែងអំពើល្អ កើតចេញពីបេះដូងបរិសុទ្ធ របស់យើងតែប៉ុណ្ណោះ។