អន្តរជាតិ

អាសន្នណាស់! ឥណ្ឌាប្រកាស កូវីដ-១៩បម្លែងថ្មី «Delta Plus» រាតត្បាតក្នុងរដ្ឋចំនួន៣ហើយ និងជាវីរុសគួរឲ្យព្រួយបារម្ភ ​

(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសចាត់ទុកវីរុសបម្លែងខ្លួនថ្មីហៅថា ឌែលតា ផ្លឹស (Delta plus) ជាវីរុស កូវីដ-19 បម្លែងថ្មីដែលគួរឲ្យបារម្ភមួយ ហើយវាត្រូវបានរកឃើញ នៅតាមរដ្ឋមួយចំនួននៃប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថា វីរុសបម្លែងថ្មីនោះ ដែលនៅប្រទេសឥណ្ឌាគេហៅថា Delta plus មកទល់ពេលនេះ ត្រូវបានរកឃើញសរុបរាប់សិបករណីនៅក្នុងរដ្ឋចំនួន ០៣ដូចជា មហារ៉ាស្ត្រា (Maharashtra), គែរ៉ាឡា (Kerala) និង ម៉ាដយ៉ា ប្រាដែស (Madhya Pradesh) ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា វីរុសបម្លែងថ្មី Delta plus បានបង្ហាញពីសមត្ថភាពកើនឡើងក្នុងការចម្លង ហើយអាជ្ញាធរសុខាភិបាលបានណែនាំឲ្យរដ្ឋនានាបង្កើនការធ្វើតេស្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា វីរុសបម្លែងថ្មី Delta plus នេះមានជាប់ទាក់ទង ទៅនឹងវីរុសបម្លែងថ្មីមួយទៀតហៅថា Delta ដែលរកឃើញដំបូងនៅឥណ្ឌា ប៉ុន្តែ Delta plus គឺត្រូវបានរកឃើញដំបូងបំផុតនៅអឺរ៉ុប កាលពីខែមីនាឆ្នាំនេះ និងនៅឥណ្ឌាកាលពីខែមេសា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីឥណ្ឌា វីរុសបម្លែងថ្មី Delta plus ត្រូវបានរកឃើញនៅប្រទេស ០៩ទៀត រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ព័រទុយហ្គាល់ ស្វីស ជប៉ុន ប៉ូឡូញ នេប៉ាល់ រុស្ស៉ី និង ចិន ប៉ុន្តែវីរុសបម្លែងថ្មី Delta វិញនាពេលនេះ បានរាលដាលដល់ប្រទេសយ៉ាងហោច ៨០ឯណោះ។ អ្វីដែលគ្រប់គ្នាត្រូវដឹងពី Delta Plus គឺវាមានសមត្ថភាពចម្លងលឿនរហ័សជាងវីរុស កូវីដ-19 ទម្រង់ដើម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ Fresh news