សង្គម

ចូលរួមរំលែកទុក្ខផង! ឱក សុគន្ធកញ្ញា​ ជួបទុក្ខធំ ក្រោយមនុស្សជាទីស្រលាញ់ម្នាក់បានទទួលមរណៈភាព

នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១​ មុននេះបន្តិច តារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា​ បានប្តូររូបភាពកាន់ទុក្ខនៅលើផេកហ្វេសប៊ុកផ្លូវការរបស់នាង ធ្វើឱ្យមហាជនអ្នកគាំទ្រភ័យបុកពោះ នឹកបារម្ភយ៉ាងខ្លាំងថាមានរឿងអ្វី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលបង្ហោះរូបកាន់ទុក្ខនេះដែរ តារាចម្រៀង ឱក សុគន្ធកញ្ញា មិនបានបញ្ជាក់នៅឡើយទេថាមាននរណាកើតអី ។ ក្រោយមកទើបក្នុងផេចរបស់ អ្នកនាង ឱក សុគន្ធកញ្ញា​ បានបញ្ជាក់ថា:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមខ្ញុំជា admin pageសូមអរគុណដល់ បងប្អូនទាំងអស់គ្នាដែលបាន ចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារបង កញ្ញា ដែលម៉ាក់យាយគាត់ បានទទួលមរណភាព ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សាររំលែកទុក្ខរបស់បងប្អូន 🙏🙏៕