សង្គម

ប្រុងប្រយ័ត្នផង! ១០ ខណ្ឌនេះ​ រកឃើញអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ នៅរាជធានីភ្នំពេញ…

នៅរសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ នេះ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានជំងឺកូវីដ-១៩ បានបង្ហាញ ខណ្ឌ/សង្កាត់ ចំនួន ១០ ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលខណ្ឌទាំងនោះ មានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ខណ្ឌ ពោធិ៍សែនជ័យ ( ចោមចៅ ២ , ចោមចៅ ៣ , ចោមចៅ ១ , កាកាប ១ , កាកាប ២ )

២. ខណ្ឌ មានជ័យ ( ចាក់អង្រែក្រោម , ស្ទឹងមានជ័យ ២ , បឹងទំពុន ១ , ស្ទឹងមានជ័យ ១/៣ )

៣. ខណ្ឌ ឫស្សីកែវ ( គីឡូម៉ែត្រលេខ ៦ , ទួលសង្កែ ១ , ឫស្សីកែវ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ខណ្ឌ សែនសុខ ( អូរបែកក្អម , ក្រាំងធ្នង់ , ទឹកថ្លា )

៥.​ ខណ្ឌ ដូនពេញ ( ផ្សារថ្មី៣ , ចតុមុខ , ផ្សារកណ្ដាល ១ , ស្រះចក )

៦. ខណ្ឌ ទួលគោក ( ផ្សារដេប៉ូ ៣ , បឹងកក់ ២ , ទឹកល្អក់ ២ )

៧. ខណ្ឌ កំបូល​ ( កន្ទោក , បឹងធំ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨. ​ ខណ្ឌ ដង្កោ ( ដង្កោ , ពងទឹក )

៩. ខណ្ឌ ច្បារអំពៅ ( ព្រែកប្រា )

១០. ខណ្ឌ ជ្រោយចង្វារ ( ជ្រោយចង្វារ )

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ ខាងអនុគណៈកម្មការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងលើនេះ សូមប្រុងប្រយ័ត្ន​ ​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖