អន្តរជាតិ

អត់ដឹងថានាំគ្នាគិតអី ! ប្រជាជនឥណ្ឌានាំគ្នា ទៅងូតទឹកក្នុងទន្លេគង្គា ដោយជឿថាជួយអោយរួចផុតពីកូវីដ និងបាបទាំងពួង

ឥណ្ឌា៖​ ប្រជាជនឥណ្ឌារាប់លាននាក់ នៅតែទៅងូតទឹកក្នុងទន្លេគង្គា ក្នុងស្រុក Hapur នៃរដ្ឋ Uttar Pradesh នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ Ganga Dussehra នៅថ្ងៃអាទិត្យនេះ បើទោះបីជាមានបម្រាមហាមឃាត់ការប្រមូលផ្តុំជួបជុំគ្នាជាសាធារណៈ ដែលដាក់ចេញដោយរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីពិធីបុណ្យជួបជុំគ្នា Kumbh Mela ដែលជាប្រមូលផ្តុំមនុស្សយ៉ាងច្រើនកកកុញ នៅក្នុងស្រុក Haridwar ក្នុងរដ្ឋ Uttarakhand នៅក្នុងអំឡុងខែមេសា នាឆ្នាំនេះ ដែលជាហេតុបង្កឱ្យមានការផ្ទុះការឆ្លងរីករាលដាលទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេសមហាយក្សមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នុងនោះ ទោះបីជារដ្ឋាភិបាលរដ្ឋ Uttar Pradesh បានអនុញាតឱ្យបើកផ្សារទំនើប និងភោជនីយដ្ឋាននៅក្នុងរដ្ឋនេះ ក្រោយពីបានបិទអស់រយៈពេល២ ខែក្តី ក៏អាជ្ញាធរស្រុក បានហាមឃាត់ជួបជុំងូតទឹកក្នុងទន្លេគង្គា នៅក្នុងពិធីបុណ្យ Ganga Dussehra។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះដែរ អាជ្ញាធរចេញបញ្ជាថា តាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ក្នុងកន្លែងសាសនា ត្រូវមានតែមនុស្ស៥នាក់ប៉ុណ្ណោះ ក្នុងពេលតែមួយ ហើយត្រូវចងចាំថា ការងូតទឹកក្នុងពិធីបុណ្យ Ganga Dussehra មិនត្រូវបានអនុញាតនោះទេ ដោយសារតែរោគរាតត្បាតកូវីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីនេះ រដ្ឋាភិបាលរដ្ឋ Uttarakhand បានសម្រេចចិត្តប្រារព្ធពិធីបុណ្យនេះ ជាលក្ខណៈនិមិត្តរូប ចំណែកឯ ព្រំដែនស្រុក Haridwar ក៏ត្រូវបានបិទផងដែរ​ក្នុងថ្ងៃនៃពិធីបុណ្យនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា ពិធីបុណ្យ Ganga Dussehra នេះជា គឺថ្ងៃដែលព្រះម៉ែគង្គាយាងចុះពីឋានលើមកភពផែនដី។ ហើយអ្នកគោរពប្រតិបត្តិសាសនានេះ ជឿជាក់ថា ការងូតទឹកក្នុងទន្លេនៅថ្ងៃបុណ្យនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ក៏ដូចជា អាចជាសះស្បើយពីជំងឺខាងរាងកាយ ជាពិសេស គឺជំងឺកូវីដ១៩៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ ខ្មែរឡូត