កម្សាន្ត

គួរអោយព្រួយបារម្ភណាស់! មុនតេស្តវិជ្ជមានកូវីដ-១៩ ពីរថ្ងៃមុន កែវ ច័ន្ទនិមល នាំគ្រួសារទៅលេងផ្ទះ នី រតនា

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១ មានប្រភពច្បាស់ការមួយលើកឡើងថា អ្នកនាង កែវ ច័ន្ទនិមល ស្វាមី រួមទាំងកូនស្រីអាយុ១០ឆ្នាំរបស់ខ្លួន បានឆ្លងកូវីដ១៩ ដោយអ្នកទាំងបីបានតេស្តរកឃើញថា បានឆ្លងកូវីដ១៩ទៅហើយពីអ្នកដឹកនាំថតស្ពតពាណិជកម្មលោក ទីតូ។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ប្រភពក៏បានបន្ថែមថា អ្នកនាង សុគន្ធ នីសា រួមទាំងអ្នកនាង ឱក សុគន្ធកញ្ញា សុទ្ធតែបានមានទំនាក់ទំនងជាមួយនឹងអ្នកនាង កែវ ចន្ទនិមល ផងដែរ ខណៈពេលនេះតារាចម្រៀងស្រីទាំងពីរកំពុងតែមានអាការៈក្ដៅខ្លួន និងចេញជារោគសញ្ញាផ្តាសាយតិចតួច។

ហើយមកទល់នឹងពេលនេះគេក៏ទទួលដំណឹងថា លោក ណុប បញ្ញារិទ្ធិ ក៏បានឆ្លងកូវីដ១៩នេះដែរស្របពេលដែលតារាប្រុសស្រីជាច្រើននាក់ដែលមានទំនាក់ទំនងជិតដិត ពេលនេះកំពុងតែបានទៅធ្វើតេស្តកូវីដ១៩ផងដែរ។

អ្វីដែលកាន់តែព្រួយបារម្ភបន្ថែមទៀតនោះ កាលពី ពីរថ្ងៃមុនគេបានឃើញពិធីការិនី អ្នកនាង កែវ ច័ន្ទនិមល បាននាំស្វាមី និងកូនស្រីរបស់ខ្លួនទៅសម្តែងការអបអរសាទរចំពោះកូនស្រីរបស់តារាចម្រៀង លោក នី រតនា គម្រប់ខួបមួយឆ្នាំ ខណៈពេលនេះមានអ្នកគាំទ្រជាច្រើនបានសម្តែងក្ដីបារម្ភ និងជូនពរឲ្យពួកគេគេចផុតពីជំងឺឆ្លងមួយនេះ។ ប្រភពពី KBN News