ថ្មីៗនេះ មហាជនពិតជាចាប់អារម្មណ៍ចំពោះគំនិតឆ្នៃប្រឌិតរបស់កូនខ្មែរ ដោយបានកែឆ្នៃសំបកទំពាំង អោយទៅជាចាន សំរាប់ប្រើប្រាស់ជំនួសចានស្នោ។
ជាកស្តែង យោងតាមហ្វេសបុកផេច កសិកម្មស្រុកយើង បានបង្ហោះសាររៀបរាប់ថា:“នេះជាការ កែឆ្នៃ ចេញពី សំបកទំពាំង ដែលអាចយកមកប្រេីជំនួសចានស្នោបានហេីយថែមទាំងកាពារបរិស្ថានថែមទៀតផង។
តេីបងប្អូន អ៊ុំពូមីង គាំទ្រ ទេ? បេីគាំទ្រ សូមជួយ ចែករំលែក ស៊ែរ ម្នាក់១ផង ហើយអ្វីដែលកាន់តែល្អសម្រាប់ កែឆ្នៃសំបកទំពាំង អោយទៅជាចានរបស់កូនខ្មែរនេះ ក៏បានចូលរួមកាត់បន្ថយបញ្ហាកាកសំណល់ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្នផងដែរ៕
