សង្គម

បើមិនចាំបាច់នៅផ្ទះ! ភ្លេចៗខ្លួនកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុបលើសពី១០០០ ករណីទៅហើយ…

យោងតាមការចុះផ្សាយ នៅក្នុងផេកផ្លូវការរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ២៤នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ៧នាក់។

គួរបញ្ជាក់ផងដែរថា បើបូកជាមួយនឹងករណីថ្មីនេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,០១១នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយ ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៤៩៣នាក់៕ សូមអានសេចក្តីលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖