កម្សាន្ត

កូនខ្មែរ​អាច​ធ្វើ​បាន រុក្ខជាតិ​លោក​ខាង​លិច​ ៣ ប្រភេទ​ មិន​ចង់​ឲ្យ​ជឿ អាច​ដាំនៅ​​ស្រុក​ខ្មែរ​

ជា​ប្រទេស​កសិកម្ម​អំណោយផល​លើ​ការ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ។ តែ​ដំណាំ​​មួយ​ចំនួន ដែល​សំបូរ​ដាំ​នៅ​ប្រទេស​លោក​ខាង​លិច ត្រូវ​បាន​ពលរដ្ឋ​មើល​រំលង​មិន​អាច​ដាំ​ដុះ​នៅ​ក្នុង​ស្រុក​បាន​ តែ​ពេល​នេះ​ខ្មែរ​អាច​ធ្វើ​បាន។

ផ្លែស្រ្តប័ររី

ស្រ្តប័រី​ជា​ប្រភេទ​រុក្ខជាតិ​មាន​វល្ថិ៍​តូច ​​ភាគច្រើន​ដាំនៅ​តំបន់​ត្រជាក់​។ ដំណាំ​នេះ​អាច​​លូតលាស់​បាន​ល្អ​នៅ​រដូវប្រាំង ដោយសារ​មិន​សូវ​មាន​ភ្លៀង។ ផ្លែ​ឈើ​​​រសជាតិ​ជូរ​អែម​នេះ ដាំ​​ដុះ​ច្រើន​​នៅ​ក្រុង​សែន​មនោរម្យ​និង​​ដាក់ដាំ​ ហើយ​ក៏​ឃើញ​មាន​កសិដ្ឋាន​​មួយ​បាន​សាកល្បង​ដាំ​នៅ​តំបន់​អូរសោម ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​ពេញចិត្ត។

ផ្លែប៉ោម

អ្នកណាថាប៉ោមដាំនៅស្រុកខ្មែរ​យើងអត់ផ្លែ ឥឡូវខ្ញុំដាំបានផ្លែហើយ តែផ្លែតូចមិនបានធំប៉ុន្មាន​នោះទេ តែផ្លែវាផ្អែមហើយឆ្ងាញ់ ។ តាម​គណនី Facebook របស់​ឈ្មោះ Som Oeun Kim បាន​អះអាង​ថា ផ្លែ​ប៉ោម​នោះ ទើប​ដាំ​បាន ១១ ទៅ ១២​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ចេញ​ផ្លែ​យ៉ាង​ច្រើន។

ផ្លែ​ប៉ោម ដែល​ធ្លាប់​តែ​នាំ​ចូល​ពី​បរទេស និង​ល្បី​ថា​មិន​អាច​ដាំ​បាន​លើ​ទឹក​ដី​កម្ពុជា ពេល​នេះ​កសិករ​ខ្មែរ​អាច​ដាំ​បាន​ដោយ​ជោគជ័យ ដោយ​ទទួល​បាន​ផល​ច្រើន​ទៀត​ផង។

ផ្លែ​ទំពាំងបាយជូ

ចម្ការ​ទំពាំង​បាយជូរ​បាណន់ មាន​ភាព​ល្បីល្បាញ​ជា​ដំណាំ​លោក​ខាង​លិច​មុន​គេ ដែល​ត្រូវ​បាន​ដាំ​ដុះ​​​ក្នុង​ស្រុក​ខ្មែរ។ ឥឡូវ​ទំពាំង​បាយ​ជូ​បាណន់​នៅ​ខេត្ត​បាត់​ដំបង អាច​ផលិត​បាន​ជា​ស្រា​ ដែល​ភ្ញៀវ​​ពី​គ្រប់​ទិសទី​ អាច​មក​ភ្លក់​ និង​មើល​ផ្លែ​ទំពាំង​បាយជូ​ទាំង​នោះ​ជា​រៀង​រាល់​ថ្ងៃ។

នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ​ខេត្តកំពង់ស្ពឺបានក្លាយជាខេត្តទី២ ដែលប្រជាកសិករខ្មែរអាចធ្វើការដាំដុះដំណាំទំពាំងបាយជូរបានយ៉ាងជោគជ័យ។ ចម្ការ​ទំពាំង​បាយជូខេត្ត​កំពង់​ស្ពឺ ដាំដុះលើផ្ទៃដីប្រមាណជា ១៤ហិកតា ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច។