សង្គម

ក្រោយផ្ទុះការចាប់អារម្មណ៍រឿងបំបៅដោះកូនទាំងឯកសណ្ឋាន ស្រាប់តែសាម៉ីខ្លួនចេញមុខបកស្រាយយ៉ាងដូចនេះថា…

ដូចដែលប្រិយមិត្តបានឃើញរូបថតមួយសន្លឹក ដោយស្ត្រីម្នាក់ ដែលពាក់ឯកសណ្ឋានបំបៅដោះកូននៅកន្លែងធ្វើការផ្ទុះការចាប់អារម្មណ៏ពេញបណ្តាញសង្គមហ៊្វេសបុករហូតដល់ថ្នាក់សាមីុខ្លួនចេញមុខបកស្រាយច្បាស់ៗបែបនេះថា៖ «នាងខ្ញុំអនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655សូមចេញមុខសុំទោសជាសារធារណះក្នុងFACE BOOK ចំពោះការផុសរូបភាពបំបៅដោះ

កូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ អាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ»៕